From Ouk Sokun Kanha
តែលតោល
ក្រោមកម្ដៅថ្ងៃក្ដៅហែង ក្ដៅចំបែងដួងចិត្ត
វិលវល់គំនិតអូនគិតមិនយល់
សែននឿយណាយធុញថប់ ឈឺចាប់ខ្វាយខ្វល់
បាត់ប្រុសនិមលមានតែកង្វល់ពេញឱរ៉ា។
បងនៅទីណាព្រលឹង តើដឹងទេអូននឹក
យប់ថ្ងៃល្ងាចព្រឹក នឹកណាស់ម្ចាស់ចិន្ដា
បាត់ដំណឹងសូន្យឈឹង ឱ្យសួរអ្នកណា?
ទ្រូងឈឺផ្សារ ស្រក់ទឹកនេត្រាតែម្នាក់ឯង។
អូនតែលតោលអស់សង្ឃឹម សម្លឹងមេឃក៏ធំធេង
ហេតុអ្វីខ្ញុំកំព្រាកណ្ដោចកណ្ដែង សោកសង្រេងម្ល៉េះទេ?
*តើនៅឯណាស្នេហ៍ខ្ញុំ ទ្រូងតឹងណែនពិបាកទ្រាំ
រស់តែលតោលនៅកណ្ដាលសមុទ្រទុក្ខនៃស្នេហ៍
បងអើយនៅទីណា មានឮអូនហៅទេ
ហេតុអ្វីមាសមេចោលអូនឯកាក្នុងលោកិយ៍នេះ?
អូននៅតែសន្សំចិត្ត ស្រឡាញ់បងមួយជីវិត
ម្ដេចបងឱ្យអូនក្រៀមក្រំចិត្ត ងងឹតសូន្យដូច្នេះ?
បើគ្មានរូបបងទេ អូនស៊ូក្ស័យដោយស្មោះ
ជាតិនេះគ្មានប្រុសណាអាចជំនួសរូបបងបានទេ...
...ពិតគ្មានទេ...
ច្រៀង *ឡើងវិញ
Link to this comment:
All Comments (0)