ថាសភ្នំពេញ ៤០១០
ក. ឈាមប្រឡាក់ដៃខ្ញុំ ស៊ិន.ស៊ីសាមុត
ខ. ឆ្នាំអូន១៦ រស់.សេរីសុទ្ធា
និពន្ធបទភ្លេងនិងទំនុកច្រៀង វ៉ោយ ហូរ
សំរួលបទភ្លេង ហាស់ សាឡន
ក្រុមតន្ត្រីរស្មី
១. ឈាមក្រហមខ្មៅ...ប្រឡាក់ដៃខ្ញុំ ឈាមនេះឈាមអ្វី?
គឺជាឈាមស្រីដែលខ្ញុំប្រហារ ខ្ញុំជាឃាតករសម្លាប់ភរិយា
ដែលចិត្តសាវ៉ា លួចមានសង្សារក្បត់ខ្ញុំក្បត់កូន ។
២. ឈាមក្រហមខ្មៅ...ប្រឡាក់ដៃជោគ ចិត្តប្រុសក្នុងលោក
ស្រីផិតស្រីបោកអ្នកណាទ្រាំបាន ក្រពុលមុខខ្លាំង
មោបាំងមិនខាន ប្រហារឲ្យបាន រួចទើបភ្ញាក់ប្រាណ
តែហួសអស់ហើយ ។
៣. កូនអើយកូនតូចថ្ងូរថ្ងួយរកម្តាយ ស្តាយអាណិត
ខុសមួយជីវិតព្រោះចិត្តឈឺផ្សា ពីថ្ងៃនេះទៅកំព្រាមាតា
កូនអើយកូនប៉ា ប៉ាសារភាពថា ប៉ាខុសហើយកូន ។
៤. ចិត្តខ្លាំងក្លាយខ្លួនជាអ្នកសម្លាប់ មិត្តអើយចូរស្តាប់
កុំត្រាប់តាមខ្ញុំមនុស្សទោសឧក្រិដ្ឋ ត្រូវតាំងចិត្តបុណ្យ
ចិត្តទន់អាណិត ស្រីណាក្បត់ចិត្ត គិតថាជីវិត
លោកនេះធម្មតា ៕
Phnom Penh Record 4010
A. Blood on my hand: Sinn Sisamouth
B. I am 16 years old: Ros Serey Sothea
Musique et Paroles des Voy Ho
Accompagnement de Has Salan
Orchestre de Dontrey Rasmey
លោកវ៉ោយ ហូរពិតជាមានស្នាដៃល្អណាស់ ។ គាត់អាចតែងបទកំសត់ ញាក់ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ បានគ្រប់ប្រភេទ ហើយពិរោះៗ។ បើតាមលោកសេង ដារា លោកវ៉ោយ ហូរជាអ្នករកស៊ីខាងចម្រៀងតែម្តង គឺមិនមែនជាអ្នកនិពន្ធកំសាន្តម្តងម្កាលដូចលោក ម៉ា ឡៅពី ឬលោកពៅ ស៊ីផូទេ ។
lydethful 1 month ago
@lydethful ម៉ា ឡៅពី ឬលោកពៅ ស៊ីផូទេ ជាអ្នកមានទេកោស្យល និង ស្នាដៃល្អ ដូច វ៉ោយ ហូរដែរ។
orocambodiamusic 1 month ago