never get tired of hearing this song; she's beautiful with great voice. it's very touchy song; amazing that khmer surin upheld their khmer root so strong. keep it on; keep it alive for later khmer surin generation. thank you. love this song very much.
This has been flagged as spam show
សម្បុរសណ្តែកបាយ សក់ស្លូត និងមានមាឌមាំ អ្នកចម្រៀងថៃដែលគេស្គាល់ឈ្មោះថាចេន សាយចៃ បានសាងកេរ្តិ៍ឈ្មោះល្បីតាមរយ:ការច្រៀងចម្រៀងជា ភាសាខ្មែរក្នុងទម្រង់សិល្ប:មួយឈ្មោះថា «កន្ទ្រឹម»។ នាងត្រូវបានគេចាត់ទុកថាជាតារាកន្ទ្រឹមដែលមានរូបសម្ផស្សគ្រាន់បើជាងគេ បើប្រៀបធៀបនឹងសិល្បការិនីកន្ទ្រឹមជាច្រើនរូបទៀតនៅក្នុង ប្រទេសថៃ។
surapon1112 3 months ago
និយាយដោយលាយឡំជាមួយនឹងភាសាថៃស្ទើរតែ៤០ភាគរយ តាមទូរស័ព្ទកន្លងទៅ តារាកន្ទ្រឹម រូបនេះបានឲ្យដឹងថា នាងបានកើតនៅ ខេត្តសុរិន្ទ្ទ ប្រទេសថៃនេះតែម្តង ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងទីរួមខេត្តផ្ទាល់។
surapon1112 3 months ago
អ្នកនាង ចេន សាយចៃ បានសង្កេតឃើញប្រជាជននៅក្នុងស្រុករបស់នាងនិយាយប្រាស្រ័យ ទាក់ទងគ្នាដូចរូបនាងអ៊ីចឹង ដោយពួកគេមានលាយភាសាខ្មែរផង និងភាសាថៃផងចូលគ្នា។
បច្ចុប្បន្ន អ្នកនាងមានអាយុ៣០ឆ្នាំហើយ ហើយក៏មានស្វាមីរួចរាល់ទៅហើយដែរ ប៉ុន្តែអាជីពជាអ្នកចម្រៀងកន្ទ្រឹមរបស់នាងនៅតែបន្តដដែល ហើយចម្រៀងរបស់នាងថែមទាំងត្រូវបាននិយមទាំងក្នុងប្រទេសថៃ ទាំងនៅតាមសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក បារាំង កាណាដា និងអូស្រ្តាលី។
surapon1112 3 months ago
អ្នកនាងឲ្យដឹងថា៖«ខ្ញុំរៀនកន្ទ្រឹមនេះពីអ្នកគ្រូចាស់ៗនៅក្នុងខេត្តនេះ តាំងពីខ្ញុំអាយុ១១ឆ្នាំមកម្ល៉េះ»។
សិល្ប:កន្ទ្រឹម ដែលបានបន្សល់ទុកតាំងពីសតវត្យរ៍ទី៧មកម្ល៉េះមានដើមកំណើតចេញពីភ្លេងបញ្ជាន់អារក្ស។
បើគេពិនិត្យលើឧបករណ៍ភ្លេងមួយទម្រង់នេះ គឺប្រាកដណាស់ ដែលថាវាទាក់ទងនឹងភ្លេងបញ្ជាន់អារក្ស ព្រោះវាមានប្រើដូចឧបករណ៍ភ្លេងបញ្ជាន់អារក្សដែរ ដូចជាស្គរ ទ្រ ប៉ី និង ឈិង។គេហៅភ្លេងនោះថា កន្ទ្រឹមបុរាណ។
surapon1112 3 months ago
never get tired of hearing this song; she's beautiful with great voice. it's very touchy song; amazing that khmer surin upheld their khmer root so strong. keep it on; keep it alive for later khmer surin generation. thank you. love this song very much.
ladysharky1 1 year ago